Friday, June 22, 2012

អតីត​CEO Dell ថា Surfaceមិន​កើត

http://news.sabay.com.kh/articles/261189
លោក​Kevin Rollins អតីត​នាយកប្រតិបត្តិ​ក្រុមហ៊ុន​Dell ថា​Tablet របស់​Microsoft ឈ្មោះ​ថា «Surface»ដែល ​ត្រៀម​ចេញ​លក់​ចុង​ឆ្នាំ​នេះ មិន​អាច​ទៅ​រួច​ជាមួយ​Tablet ដែល​ដំណើរការ​លើ​iOS និង​​Android បាន​ទេ។ អតីត​ថ្នាក់​ដឹកនាំ​កំពូល​រូប​នេះ ថ្លែង​កាល​ពី ពុធ ទី ២០ មិថុនា កន្លង​ទៅ ប្រាប់​គេហទំព័រ​BGR។
ទោះ​បី​ថ្លែង​បែប​នេះ​ក្ដី ក៏​Rollins បាន​សរសើរ​ពី​ចំណុច​ខ្លាំង​របស់​Microsoft ដែរ​ថា អ្វី​ដែល​ជា​ចំណុច​ខ្លាំង មិន​អាច​មើល​រំលង​បាន​គឺ Microsoft ជា​ក្រុមហ៊ុន​ដែល​មាន​កិច្ច​សហប្រតិបត្តិការ និង​ផល​ចំណេញ​ច្រើន ប៉ុន្តែ​សម្រាប់​Smart Device (Smartphone-tablet) ដំណើរការ​ដោយ​windows ហាក់​មាន​គំលាត​ឆ្ងាយ បើ​ធៀប​ប្រព័ន្ធ​ដំណើរការ​ទាំង​២។

No comments:

Post a Comment

Comment Text