Thursday, June 9, 2011

របៀបធ្វើអោយកម្មវិធីចាស់ៗសម្រាប់ Windows XP អាចដំណើរការនៅលើ Windows 7 ឬ Vista បាន

ប្រសិនលោកអ្នកចង់ឲ្យកម្មវិធីចាស់ៗ ដែលបង្កើតឡើងសម្រាប់ប្រើប្រាស់នៅលើ Windows XP អាចប្រើលើ Windows 7 បាន​ឫលោកអ្នកបានដំឡើងកម្មវិធីទាំងនោះរួចរាល់ហើយ តែវាមិនអាចដំនើរការនៅលើ Windows 7 បាន ដូចច្នេះសូមធ្វើតាមជំហានខាងក្រោម៖
ជំហានទី១៖​     Right-click (mouse ស្ដាំ) លើ Shortcut របស់កម្មវិធីនោះ ហើយជ្រើសរើសយក Properties បន្ទាប់មក Compatibility នៅក្នុងCompatibility modeរួចជ្រើសយកប្រភេទ Windows ដែលត្រូវគ្នាជាមួយនិងកម្មវិធីនោះ

ជំហានទី២៖ ប្រសិនបើនៅតែមិនអាចដោះស្រាយបានទៀតនោះ នៅក្នុង Windows 7 សូមបើក Properties របស់កម្មវិធីនោះម្ដងទៀត ហើយជ្រើសរើសយក Help me choose the settings បន្ទាប់មកសូមធ្វើតាមការណែនាំខាងក្រោម៖
  • ជ្រើសរើសយក Click to open the Program Compatibility troubleshooter

  • នៅក្នុងដំណាក់កាល Troubleshoot and help prevent computer problems ចុច Next
  • នៅក្នុងដំណាក់កាល Select the program you’re having problems with  ជ្រើសរើសយក Not listed បន្ទាប់មកចុច Next

  • នៅក្នុងដំណាក់កាល Enter the program file’s location ជ្រើសយក Browse ដើម្បីទាញយក File Setup ដែលមានបញ្ហា ។

  • នៅដំណាក់កាល Select troubleshooting option ជ្រើសរើសយក Try recommended settings

  • នៅក្នុងដំណាក់កាល Test compatibility settings for the program ជ្រើសរើសយក Start the program

  • ចុងក្រោយសូមធ្វើការដំឡើងកម្មវិធីដែលមានបញ្ហានោះម្ដងទៀត ។

No comments:

Post a Comment

Comment Text