
១. រៀបចំ Folders របស់អ្នក
ក្នុងការរក្សាទុកនូវឯកសារផ្សេងៗ លោកអ្នកគួរតែរៀបចំឱ្យមានសណ្តាប់ធ្នាប់ ទៅតាមផ្នែកផ្សេងគ្នា ដើម្បីងាយស្រួលក្នុងការសែ្វងរក ។ ខាងក្រោមនេះជាគន្លឹះមួយចំនួន សម្រាប់លោកអ្នកក្នុងចាប់ផ្តើមរៀបចំឯកសារ ផ្សេងនៅក្នុងកុំព្យូទ័រ៖ដំណាក់កាលសម្អាត
លោកអ្នកចាប់ផ្តើមលុបនូវឯកសារ មួយចំនួនដែលឥតប្រយោជន៍ចេញពី Hard Disk របស់លោកអ្នក ។
បញ្ជាក់៖ លោកអ្នកគួរប្រយ័ត្នក្នុងលុបឯកសារ លោកអ្នកគួរលប់តែឯកសារណាដែលលោកអ្នកប្រាកដថាមិនបានការ ។ មិនត្រូវលប់ឯកសារណាដែលលោកអ្នកមិនស្គាល់នោះទេ ព្រោះឯកសារទាំងនោះអាចជារបស់កម្មវិធីណាមួយ ឬ ជារបស់អ្នកប្រើផ្សេងទៀត ឬ ជារបស់ប្រព័ន្ធដំណើរការជាដើម ។
គិតក្នុងការរៀបចំកុំព្យូទ័ររបស់អ្នក
សូមលោកអ្នកចំណាយពេលគិតអំពីគម្រោងដែលល្អបំផុតក្នុងការរៀបចំនូវ file របស់អ្នក ដោយលោកអ្នកគិតអំពីការងាររបស់កុំព្យូទ័ររបស់លោកអ្នកដូចជា ការកែច្នៃរូបភាព សរសេរ website សរសេររឿងនិទាន ស្រាវជ្រាវការងារសាលា ចាក់ចម្រៀង ឬ សម្រាប់លេង game ហើយលោកអ្នកត្រួវបង្កើតនូវ folder ដែលមានឈ្មោះច្បាស់លាស់ទៅតាមប្រភេទ file និង ការងារផ្សេងៗគ្នា ។
ប្រើ Subfolders
ក្រោយពីបង្កើត folder ផ្សេងៗសម្រាប់ file របស់លោកអ្នករួច លោកអ្នកគួរតែបង្កើតនូវ subfolder (ជា folder ដែលនៅក្នុង folder ណាមួយ) ដើម្បីចែក files ទាំងនេះជាផ្នែកផ្សេងគ្នាទៀត ។ ឧទាហរណ៍ នៅក្នុង Folder ដែលលោកអ្នករក្សាទុកនូវ កិច្ចការសាលា សូមលោកអ្នកបង្កើត subfolder ដើម្បីរក្សាទុកនូវឯកសារទៅតាមផ្នែកនៃមុខវិជ្ជានីមួយៗ ។២. សម្អាត Hard Disk របស់អ្នក
ក្រោយពីលោកអ្នកបានធ្វើការរៀបចំឯកសារផ្សេងៗទៅតាមផ្នែកនីមួយៗឱ្យមានសណ្តាប់ធ្នាប់ រួចរាល់អស់ហើយ លោកអ្នកត្រូវធ្វើ Disk Defragmenter (រៀបចំទីតាំងឯកសារនៅលើ Hard Disk ឱ្យទៅតាមលំដាប់លំដោយនៃ cluster របស់ Hard Disk) និងធ្វើការ Disk Cleanup ដើម្បីធ្វើឱ្យកុំព្យូទ័រដំណើរការលឿនក្នុងការបើកឯកសារផ្សេងៗ និង ធ្វើឱ្យចំណេញទំហំ hard disk ថែមទៀតផងព្រោះ Disk Cleanup ធ្វើការសម្អាតឯកសារមួយចំនួន ដែលមិនបានការចេញពី Hard Disk ។ ជាទូទៅលោកអ្នកគួរតែធ្វើ Disk defragmenter និង Disk Cleanup ក្នុងរយៈពេលមួយខែមួយម្តង ។សម្រាប់របៀបក្នុងការធ្វើសូមចុចត្រង់នេះ
៣. ប្រើ System Restore
System Restore ជា Tool មួយនៅក្នុង Windows ដែលធ្វើការស្រដៀងទៅនឹង Undo ក្នុង Microsoft Word ដែរ ដោយ System Restore ត្រូវការ Restore Point ដើម្បីធ្វើការ rollback (ត្រឡប់ទៅសភាពដើមវិញ) ។ ការ rollback របស់ system restore ក៏អាចបញ្ឈប់ដំណើរការរបស់មេរោគដែលឆ្លងចូលក្នុងកុំព្យូទ័ររបស់អ្នកបានផងដែរ ។ដូច្នេះលោកអ្នកគួរតែបង្កើត Restore Point នៅខណៈពេលណាមួយ ដែលកុំព្យូទ័ររបស់លោកអ្នកដំណើរការល្អធម្មតា សម្រាប់ការពារនៅពេលកុំព្យួទ័រមានបញ្ហា ដោយធ្វើការ rollback ទៅកាន់ចំណុច Restore Point ដែលលោកអ្នកបានបង្កើត ។
សម្រាប់របៀបក្នុងការបង្កើតសូមចុចត្រង់នេះ
៤. ឧស្សាហ៍ Update ប្រព័ន្ធប្រតិបត្តិការណ៍ និង កម្មវិធីផ្សេងៗ
ជាទូទៅរាល់ប្រព័ន្ធដំណើរការ និង កម្មវិធីផ្សេងៗដែលបានបង្កើតរួចតែងតែមានចំណុចខ្វះខាត និង បញ្ហា មួយចំនួនជាមិនខាន ដូច្នេះលោកអ្នកគួរតែធ្វើការ update ប្រព័ន្ធប្រតិបត្តិការណ៍ និង កម្មវិធី ដើម្បីកែសម្រួលនូវចំណុចខ្វះខាត កែតម្រូវបញ្ហាដែលមាន និង បន្ថែមនូវចំណុចថ្មីៗ ។ដើម្បីកំណត់ការ Update របស់ Windows សូមចុចត្រង់នេះ
៥. ដំណើរការកម្មវិធីកម្ចាត់មេរោគ Spyware និងប្រើ removal tool
កម្មវីធីកម្ចាត់មេរោគ និង កម្ចាត់ Spyware ជាចំណុចសំខាន់ ដែលលោកអ្នកត្រូវតែមានជាប្រចាំនៅក្នុងកុំព្យូទ័រជានិច្ច ហើយធ្វើការ Update នូវ definition របស់កម្មវិធីទាំងនេះ ជាប្រចាំដើម្បីធ្វើឱ្យ កម្មវិធីទាំងនេះមានប្រសិទ្ធភាពក្នុងការប្រឆាំង និង កម្ចាត់មេរោគ និង Spyware ។
សម្រាប់របៀបការពារកុំព្យូទ័ររបស់អ្នកពី Spyware សូមចុចត្រង់នេះ
No comments:
Post a Comment
Comment Text