Wednesday, June 8, 2011

បង្កើត file bat ឬ cmd សម្រាប់បិទកុំព្យូទ័រ

នៅក្នុងអត្ថបទមុនយើងបានបង្ហាញលោកអ្នកពី command សម្រាប់បិទកុំព្យូទ័រ ។ ដើម្បីបិទអ្នកត្រូវចូល Command Prompt ហើយវាយ command shutdown ។ ប្រសិនបើអ្នកមិនចង់វាយ command នេះដដែល អ្នកអាចបង្កើត file *.bat ឬ *.cmd ដោយពេលចុចលើ file នេះ command បិទកុំព្យូទ័រនឹងដំណើរការ ។
ដើម្បីបង្កើត *.bat ឬ *.cmd file សូមធ្វើតាមវិធីខាងក្រោម
សូមលោកអ្នកចូលទៅកាន់ Start menu > Programs > Accessories > Notepad
បន្ទាប់មកសូមវាយនូវ shutdown command
shutdown /s  /t 3600 សម្រាប់បញ្ជាឱ្យកុំព្យូទ័របិទក្រោយពេល ៣៦០០ វិនាទី (ដែលស្មើនឹង ១ ម៉ោង)

បន្ទាប់មក Save វា ដោយចុចលើ menu File > Save រួចសូមជ្រើសទីតាំងសម្រាប់រក្សាទុក file បន្ទាប់មកសូមធ្វើការផ្លាស់ប្តូ Save as Type ទៅជា All file ហើយបញ្ចូលឈ្មោះ file ដាក់ថា shutdown.bat ឬ test.cmd

ក្រោយមកលោកអ្នកនឹងទទួលបាន file មូយអាចធ្វើការតាម Command ដែលលោកអ្នកបានសរសេរ ហើយអាចប្រើបានជារៀងរហូត ដោយគ្រាន់តែ double click លើ file នោះ ។

No comments:

Post a Comment

Comment Text