Tuesday, July 10, 2012

បន្ទះ​ស្ទីគ័រ​ទប់ស្កាត់​រលក​វិទ្យុសកម្ម

Bioexcel Scalar Energy ជា​បន្ទះ​ស្ទីគ័រ​ដ៏​ពិសេស​ដែល​មាន​សមត្ថភាព​អាច​ទប់ស្កាត់​ការ​សាយភាយ​ ឥទ្ធិពល​រលក​វិទ្យុសកម្ម​នៃ​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ ដែល​ផ្តល់​ផល​ប៉ះពាល់​និង​បំផ្លាញ​សុខភាព​ដល់​​អ្នក​ទាំង​ឡាយ​ណា​ដែល​នៅ​ កៀកកិត ឬ​ប្រើប្រាស់​ផ្ទាល់​រាល់​ឧបករណ៍​អេឡិចត្រូនិក​គ្រប់ប្រភេទ។ Read more:

Foxconn៖ Nano PCតូច​ជាង​ម៉ាស៊ីន​ធម្មតា ៤០ដង

កុំព្យូទ័រ​ខ្នាត​តូច​របស់​ខ្លួន ម៉ាក Fanless Nano PCs ស៊េរី​ថ្មី​របស់​Foxconn ចំនួន​២​ទៀត​ មាន​ទំហំ​តូច​ជាង​កុំព្យូទ័រ​ធម្មតា​រហូត​ដល់​ទៅ ៤០ដង និង​មាន​សំឡេង​ស្ងាត់ ព្រោះ​​មិន​មាន​ប្រើ​កង្ហារ​ឡើយ មាន​ឈ្មោះ​ថា AT-5250 និង AT-5600។
លក្ខណៈ ​សម្បត្តិ​របស់​កុំព្យូទ័រ​ទាំង​ពីរ​ស៊េរី​ខាង​លើ​បែងចែក​ខុស​គ្នា​រួម​មាន៖ សម្រាប់​ម៉ូដែល AT-5600 មាន CPU ប្រភេទ AMD Brazos E450 ល្បឿន 1,65GHz, ហើយ​មាន​ក្រាហ្វិក​ប្រភេទ Radeon HD 6320 ដែល​ម៉ូដែល​នេះ​ស័ក្ដិសម​ដាក់​ប្រើ​នៅ​ក្នុង​បន្ទប់ ព្រោះ​មាន​សំឡេង​ស្ងាត់​ល្អ។ រីឯ​ម៉ូដែល AT-5250 មាន CPU ប្រភេទ Intel Cedar View D2550 ល្បឿន 1,86GHz, មាន​ក្រាហ្វិក​ប្រភេទ Intel GMA 3650 អាច​មាន​សមត្ថភាព​ធ្វើ​ជា​កុំព្យូទ័រ​មេ (Server) បាន។ Read more:


ក្រុមហ៊ុន​ហ្វាំងឡង់​ថា នឹង​សង្គ្រោះ​MeeGo

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ក្រុមហ៊ុន​Jolla Ltd របស់​ហ្វាំងឡង់ ​បាន​ប្រកាស​ពី​បំណង​អភិវឌ្ឍន៍​ ប្រព័ន្ធ​ប្រតិបត្តិការ​MeeGo ដំណើរការ​លើ​Smartphone ថា​មិន​ឲ្យ​នៅ​នឹង​ថ្កល់​បែប​នេះ​ទេ។
ថ្នាក់ ​ដឹកនាំ​របស់​Jolla Ltd លោក​Marc Dillion បាន​ឲ្យ​ដឹង​ថា គេ​នឹង​ប្រមែប្រមូល​សិទ្ធ​សេសសល់​ពី​Nokia ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​របស់​MeeGo បន្ទាប់​ពី​Nokia បាន​បញ្ចេញ​លក់​Smartphone Nokia N9 របស់​ខ្លួន​លើ​ទីផ្សារ​នាពេល​កន្លង​ទៅ។
Dillion ដើម​ឡើយ​បម្រើការងារ​នៅ​ក្រុមហ៊ុន​Nokia ក្នុង​នាទី​ជា «ប្រធានវិស្វករ»លើ​ប្រព័ន្ធ​ប្រតិបត្តិការ​MeeGo។ Read more:

មើល​Keyboard នេះ​មើល​ម៉េច​ដែរ?

មាន​ក្រុមហ៊ុន​ជា​​ច្រើន​បាន​ឌីហ្សាញ និង​ចេញ​លក់​Keyboard ច្រើន​ប្រភេទ ច្រើន​សណ្ឋាន​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ និង​ទាញ​ប្រជាប្រិយភាព​ពី​សំណាក់​អតិថិជន។ ចឹង​មើល​ម៉ូដ​នេះ មើល​យ៉ាង​ម៉េច​ដែរ?
មើល​ព័ត៌មាន​ប្លែកៗ និង​ការ​ឌីហ្សាញ​ច្រើន​ទៀត ចុច​ទីនេះ
Read more: 

Monday, July 2, 2012

កាសBluetooth អាច​បន្ថែម​មេម៉ូរី​បាន!

ថ្មីៗ​នេះ​នៅ​លើ​គេហទំព័រ geeky-gadgets បាន​បង្ហាញ​កាស​ស្ដាប់ Mp3 របស់ Sony អាច​ភ្ជាប់​ជា​មួយ​Smart Device Android ដោយ​បច្ចេកវិទ្យា Bluetooth ដែល​មាន​លទ្ធភាព​បំពាក់​បន្ថែម​មេម៉ូរីកាតប្រភេទ​microSD​បាន។ Read more: